http://nfv.gov.kh/modules/mod_image_show_gk4/cache/2018.january.09.01.2018.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.29.12.2017.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.26168571_1815201645217138_834512519255715485_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.photo_2017-12-27_11-16-29gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.October.2gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.cover2017.8 - Copygk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.18.12.2017.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.29-11-2017.24068241_1773437332726903_5397418622119295301_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.26.09.2017.5gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.24068121_1769982719739031_2559684539543226164_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.23.8.2017tai.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.24.8.2017thai.5.1gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/b7gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/banners.b8gk-is-92.jpglink
«
»
Loading…

មតិនាយកបេឡាជាតិអតីតយុទ្ធជន

ថ្នាក់ដឹកនាំបេឡាជាតិអតីតយុទ្ធជន ចុះបើកប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារ អតីតយុទ្ធជនជាច្រើនគ្រួសារ នៅខេត្តកំពង់ចាម

 

(ខេត្តកំពង់ចាម)៖ នាយកបេឡាជាតិអតីតយុទ្ធជន លោក រឿន រិទ្ធីរ័ត្ន បានឲ្យដឹងថាចំពោះបងប្អូន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងនៅ គ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុងភាពឯកោឡើយ។

 

ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិ អតីតយុទ្ធជនជាសេនាធិការ បានជម្រុញ ក្រុមការងារសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់ របបគោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តា រាជធានី ខេត្ត បានទាន់ពេលវេលាក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌដែលខិតជិតមកដល់ពេលឆាប់ៗនេះ។

 

ការលើកឡើងខាងលើនេះគឺត្រូវបានធ្វើឡើងឱកាស លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិ អតីតយុទ្ធជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត អញ្ជើញដឹកនាំក្រុមការងារ សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារ អតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តកំពង់ចាម ។

 

ជាមួយគ្នានេះ លោកនាយកក៏បាន ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ច ជាកាល តែងតែផ្តោចការយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន តាមរយៈការ ចុះដល់មូលដ្ឋានដើម្បីស្វែងយល់ ពីបញ្ហា ប្រឈមនានា និងដោះស្រាយជូនពួកគាត់បានទាន់ពេលវេលាស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

លើសពីនេះ ប្រាក់បៀវត្សរបស់ពួកគាត់ត្រូវបានតម្លើងពីមួយឆ្នាំទៅមួយឆ្នាំ តាមកំណើនសេដ្ឋកិច្ចជាតិ នៅឆ្នាំ ២០១៨ខាងមុខនេះ អតីតយុទ្ធជនទាំងអស់នឹងទទួលបានប្រាក់បៀវត្សយ៉ាង ទាបបំផុត ៤៨ម៉ឺនរៀល ។ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលបានពន្លឿនការបើក ប្រាក់បៀវត្ស ប្រចាំខែបានមុនពេល និងបន្ថែមនូវទឹកប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ផងដែរ។

 

នាឱកាសនោះផងដែរ លោកនាយកបេឡាជាតិអតីតយុទ្ធជន និងលោកប្រធានមន្ទីរ និងក្រុមការងារ បាននាំយកនូវអំណោយ និងថវិកា ផ្តល់ជូនគ្រួសារអតីតយុទ្ធជនក្រីក្រលំបាកចំនួន ពីរគ្រួសារនៅមូលដ្ឋានដោយ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខកំប៉ុងមួយយួរ ស្ករមួយគីឡូក្រាម ប៊ីចេងមួយកញ្ចប់ សារុងមួយ ក្រមាមួយ និងថវិកា ១០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់បានមួយរយៈ ៕

 

បណ្ណាល័យរូបភាព

ចំនួនអ្នកទស្សនា

63313
ថ្ងៃនេះថ្ងៃនេះ63
ម្សិលមិញម្សិលមិញ52
សប្តាហ៏នេះសប្តាហ៏នេះ146
ខែនេះខែនេះ1245
ចាប់ពីដំបូងចាប់ពីដំបូង63313