http://nfv.gov.kh/modules/mod_image_show_gk4/cache/57297814_2763136880423605_1505111923845234688_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/62578510_2963881397015818_5541894600945303552_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/68482828_3095842087153081_2623409210292961280_ngk-is-92.jpglink
«
»
Loading…

មតិនាយកបេឡាជាតិអតីតយុទ្ធជន

លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន ដឹកនាំក្រុមការងារចុះបើកផ្តល់ប្រាក់ របបគោលនយោបាយ របស់រាជរដ្ឋាភិបាលនិងចុះធ្វើបច្ចុប្បន្នភាពជូនអតីតយុទ្ធជន ជូនដល់គ្រួសារអតីតយុទ្ធជនជាច្រើនគ្រួសារនៅ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

 នៅថ្ងៃអង្គារ-ពុធ ១០-១១កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨-២៩ ខែវិច្ឆិកា គ.ស ២០១៧ ក្រោមការដឹកនាំផ្ទាល់របស់លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន រួមជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន មន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបេឡាជាតិអតីតយុទ្ធជនខេត្ត ចុះបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចុះធ្វើបច្ចុប្បន្នភាពជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាច្រើនគ្រួសារនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

លោកនាយកបេឡាជាតិអតីតយុទ្ធជន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ ជាការឆ្លើយតបទៅនឹងគុណបំណាច់ការបូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសន្តិភាពជូនប្រទេសជាតិរហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ជាមួយគ្នានេះ ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវបានក្រុមការងារចុះបើកផ្តល់ដល់ មូលដ្ឋានផ្ទាល់នៅតាម បណ្តារាជធានី ខេត្ត ជាបន្តបន្ទាប់ ក្នុងគោលបំណងផ្សព្វផ្សាយ គោលនយោបាយ ចំពោះអតីតយុទ្ធជននិងសមិទ្ធិផលនានាដែលរាជរដ្ឋាភិបាល សម្រចបាននាពេលកន្លងមក។

 

លោកនាយកបានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងវិស័យអតីតយុទ្ធជនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាំងពីគាត់នៅរស់រហូតដល់ស្លាប់ និងបន្តគិតគូរដល់គ្រួសារពួកគាត់ទៀតផង។ នាឱកាសនោះផងដែរ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន និងលោកប្រធានមន្ទីរខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងពាំនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារអតីតយុទ្ធជនក្រីក្រលំបាក ចំនួន ៤គ្រួសារនៅមូលដ្ឋានផ្ទាល់ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់បានមួយរយៈ ៕

 

បណ្ណាល័យរូបភាព

ចំនួនអ្នកទស្សនា

65582
ថ្ងៃនេះថ្ងៃនេះ31
ម្សិលមិញម្សិលមិញ85
សប្តាហ៏នេះសប្តាហ៏នេះ5
ខែនេះខែនេះ1655
ចាប់ពីដំបូងចាប់ពីដំបូង65582