អំពីសេវាកម្ម
១ - វិសាលភាព
បេឡាជាតិអតីតយុទ្ធជន ជានីតិបុគ្គល និងមានស្វ័យភាព ត្រូវបានបង្កើតឡើងដើម្បីបម្រើសេវា របបសន្តិសុខសង្គម ដែលមានវិសាលភាពអនុវត្តគ្របដណ្តប់លើ៖
- អតីតយុទ្ធជននៃកងយោធពលខេមរភូមិន្ទ
- អតីតយុទ្ធជន នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- អតីតយុទ្ធជននៃក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល បុគ្គលិកជាប់កិច្ចសន្យា កងជីវពល កងសេនាជន និងប្រជាពលរដ្ឋ ដែលបានចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីប្រទេសជាតិ
- គ្រួសារអតីតយុទ្ធជន
២ - តាវកាលិក
បេឡាជាតិអតីតយុទ្ធជន បម្រើសេវាបើកផ្តល់នូវតាវកាលិករបបសន្តិសុខសង្គមជូនអតីតយុទ្ធជន រួមមាន៖
- ការចូលនិវត្តន៍
- ការបាត់បង់សមត្ថភាពការងារ
- មាតុភាព
- អាពាហ៍ពិពាហ៍គ្រាដំបូង
- ពលី
- មរណៈ
- ពិការភាព
- ជំងឺ និង
- គ្រួសាររបស់ជនទាំងនេះ
អត្ថបទដែលមានអ្នកទស្សនាច្រើន
ចំនួនអ្នកទស្សនា
![]() | ថ្ងៃនេះ | 45 |
![]() | ម្សិលមិញ | 34 |
![]() | សប្តាហ៏នេះ | 105 |
![]() | ខែនេះ | 734 |
![]() | ចាប់ពីដំបូង | 70923 |