http://nfv.gov.kh/modules/mod_image_show_gk4/cache/57297814_2763136880423605_1505111923845234688_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/62578510_2963881397015818_5541894600945303552_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/68482828_3095842087153081_2623409210292961280_ngk-is-92.jpglink
«
»
Loading…

មតិនាយកបេឡាជាតិអតីតយុទ្ធជន

ការចូលនិវត្តន៍

ការចូលនិវត្តន៍ត្រូវបានបែងចែកជាពីរប្រភេទគឺ ការចូលនិវត្តន៍របស់យោធិន នៃកងយោធពល
ខេមរភូមិន្ទ និងការចូលនិវត្តរបសមន្ត្រីនគរបាលជាតិ
 

យោធិនអាជីពទាំងពីរភេទនៃកងយោធពលខេមរភូមិន្ទ

 
  1. លក្ខខណ្ឌនៃការចូលនិវត្តន៍

ការចូលនិវត្តន៍ដែលទទួលបានរបបសោធននិវត្តន៍ប្រចាំខែ

ក- អាយុត្រូវចូលនិវត្តន៍

 

នាយទាហាន

ü  ឋានន្តរស័ក្តិវរសេនីយ៍ឯក ឬវរនាវីឯកឡើងទី ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៦០ឆ្នាំ។

ü  ឋានន្តរស័ក្តិវរសេនីយទោ ឬវរនាវីទោ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៥៨ឆ្នាំ។

ü  ឋានន្តរស័ក្តិវរសេនីយត្រី ឬវរនាវីត្រី ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ឆ្នាំ។

ü  ឋានន្តរស័ក្តិអនុសេនីយឯក ឬអនុនាវីឯក ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៥៣ឆ្នាំ។

ü  ឋានន្តរស័ក្តិអនុសេនីយទោ ឬអនុនាវីទោ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៤៨ឆ្នាំ។

ü  ឋានន្តរស័ក្តិអនុសេនីយត្រី ឬអនុនាវីត្រី ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៤៦ឆ្នាំ។

ü  ឋានន្តរស័ក្តិនាយចំណង់ ឬនាយនាវីចំណង់ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៤៣ឆ្នាំ។

 

នាយទាហានរង

ü  ឋានន្តរស័ក្តិព្រិន្ទបាលឯក ឬនាយចក្របាលឯក ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៤២ឆ្នាំ។

ü  ឋានន្តរស័ក្តិព្រិន្ទបាលទោ ឬនាយចក្របាលទោ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៤១ឆ្នាំ។

ü  ឋានន្តរស័ក្តិពលបាលឯក ឬចក្របាលឯក ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៤០ឆ្នាំ។

ü  ឋានន្តរស័ក្តិពលបាលទោ ឬចក្របាលទោ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៣៩ឆ្នាំ។

ü  ឋានន្តរស័ក្តិពលបាលត្រី ឬចក្របាលត្រី ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៣៨ឆ្នាំ។

 

ខ- រយៈពេលនៃការបំពេញការងារ

ü  នាយទាហាន និងនាយទាហានរង ជាបុរសត្រូវបម្រើការងាររដ្ឋរួម ២០ឆ្នាំ យ៉ាងតិច។

ü  នាយទាហាន និងនាយទាហានរង ជានារីត្រូវបម្រើការងាររដ្ឋរួម ១៥ឆ្នាំ យ៉ាងតិច។

ü  រយៈពេលបម្រើការងារ ២០ឆ្នាំ និង១៥ឆ្នាំ ខាងលើនេះត្រូវមានរយៈពេលបម្រើការងារក្នុង កងយោធពលខេមរភូមិន្ទ យ៉ាងតិច ៥ឆ្នាំ ជាបន្តបន្ទាប់មុនពេលចូលនិវត្តន៍។

 

គ- លក្ខខណ្ឌទទួលបានរបបសោធនអប្បរមា

ü  ចំពោះយោធិនអាជីពដែលបានបម្រើការងារនៅតំបន់លំបាក ការងារគ្រោះថ្នាក់ ឬការងារ ប៉ះពាល់សុខភាពយ៉ាងតិច ១០ឆ្នាំ ចំពោះបុរសនិង ៨ឆ្នាំ ចំពោះនារី។

ü  ចំពោះយោធិនអាជីពដែលបានបម្រើការងារមិនប៉ះពាល់សុខភាព ឬគ្រោះថ្នាក់ផ្សេងៗចំនួន ២០ឆ្នាំ ចំពោះបុរស និងចំនួន ១៥ឆ្នាំ ចំពោះនារី ។

 

ឃ- លក្ខខណ្ឌទទួលបានរបបសោធនអតិបរមា

ü  ចំពោះយោធិនអាជីពដែលបានបម្រើការងារនៅតំបន់លំបាក ការងារគ្រោះថ្នាក់ ឬការងារ ប៉ះពាល់សុខភាពយ៉ាងតិច ១៥ឆ្នាំ ចំពោះបុរសនិង ១២ឆ្នាំ ចំពោះនារី។

ü  ចំពោះយោធិនអាជីពដែលបានបម្រើការងារមិនប៉ះពាល់សុខភាព ឬគ្រោះថ្នាក់ផ្សេងៗលើសពី ២០ឆ្នាំ ចំពោះបុរស និងលើសពី ១៥ឆ្នាំ ចំពោះនារី ។

ü  ចំពោះឧត្តមសេនីយ៍ ឧត្តមនាវី ឬវរជនក្នុងកងយោធពលខេមរភូមិន្ទ ដែលបានបំពេញដូច លក្ខខណ្ឌចំណុច “គ” ខាងលើ ត្រូវទទួលបានរបបសោធនអតិបរមា។

ü  យោធិនពិការដែលនៅបម្រើការងារជាប់រហូតដល់អាយុចូលនិវត្តន៍។

 

ការចូលនិវត្តន៍ដែលមិនទទួលបានរបបសោធននិវត្តន៍ប្រចាំខែ

            ចំពោះយោធិនអាជីពទាំងពីរភេទ ដែលមិនបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចខាងលើ នឹងមិនទទួលបានរបបសោធននិវត្តន៍ប្រចាំខែ។

 

ការសុំចូលនិវត្តន៍មុនកាលកំណត់

            យោធិនអាជីព អាចចូលនិវត្តន៍បានមុនពេលកំណត់ ដោយមិនគិតពីលក្ខខណ្ឌឋានន្តរស័ក្តិ មិនគិតពី លក្ខខណ្ឌអាយុ អាចទទួលរបបសោធននិវត្តន៍បាន លុះត្រាតែបានបំពេញលក្ខខណ្ឌរយៈពេលបម្រើការងារ ដូចមានចែងក្នុងចំណុច “គ” លក្ខខណ្ឌទទួលបានរបបសោធនអប្បរមា ខាងលើ។

 

2. ការគណនាប្រាក់សោធន  

            ប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែស្មើ ៥០% នៃបៀវត្សឋានន្តរស័ក្តិប្រចាំខែចុងក្រោយ។ ប្រាក់នេះ ត្រូវបានអត្រាបន្ថែម១ឆ្នាំ ២%ទៀត រាប់ចាប់ពីឆ្នាំទី ៤ នៃរយៈពេលបម្រើការងារយោធា ឬចាប់ពីឆ្នាំទី ៦ នៃរយៈ ពេលបម្រើការងាររដ្ឋ។ តែសរុបមិនត្រូវលើស ៨០% នៃប្រាក់សោធននិវត្តន៍អតិបរមាឡើយ។

            ប្រាក់សោធននិវត្តន៍អតិបរមាស្មើនឹង ៨០% នៃបៀវត្សឋានន្តរស័ក្តិប្រចាំខែចុងក្រោយ            ប្រាក់សោធនទាបបំផុតមិនត្រូវតិចជាងបៀវត្សឋានន្តរស័ក្តិអប្បបរមារបស់នាយទាហានឡើយ

            យោធិនដែលចូលបម្រើការងារក្នុងយោធាមុនឆ្នាំ ១៩៧០ ឬវិរជនត្រូវបានអត្រាបន្ថែម ២០% នៃបៀវត្ស ឋានន្តរស័ក្តិថែមទៀត

            យោធិនដែលចូលបម្រើការងារក្នុងយោធាមុនឆ្នាំ ១៩៧៩ ត្រូវបានអត្រាបន្ថែម ១៥% នៃបៀវត្ស ឋានន្តរស័ក្តិថែមទៀត

            យោធិនដែលធ្វើការនៅតំបន់លំបាក ការងារគ្រោះថ្នាក់ ឬការងារប៉ះពាល់សុខភាពត្រូវបានអត្រាបន្ថែម ១៥% នៃបៀវត្សឋានន្តរស័ក្តិថែមទៀត។           


 

បណ្ណាល័យរូបភាព

ចំនួនអ្នកទស្សនា

65581
ថ្ងៃនេះថ្ងៃនេះ30
ម្សិលមិញម្សិលមិញ85
សប្តាហ៏នេះសប្តាហ៏នេះ4
ខែនេះខែនេះ1654
ចាប់ពីដំបូងចាប់ពីដំបូង65581