http://nfv.gov.kh/modules/mod_image_show_gk4/cache/2018.january.09.01.2018.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.29.12.2017.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.26168571_1815201645217138_834512519255715485_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.photo_2017-12-27_11-16-29gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.October.2gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.cover2017.8 - Copygk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.18.12.2017.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.29-11-2017.24068241_1773437332726903_5397418622119295301_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.26.09.2017.5gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.24068121_1769982719739031_2559684539543226164_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.23.8.2017tai.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.24.8.2017thai.5.1gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/b7gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/banners.b8gk-is-92.jpglink
«
»
Loading…

មតិនាយកបេឡាជាតិអតីតយុទ្ធជន

អំពីក្រុមប្រឹក្សាភិបាល

 

១. ភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល

 

ក្រុមប្រឹក្សាភិបាលគឺជាអង្គនីតិបញ្ញត្តិរបស់ ប.ជ.អ. ដែលមានបេសកកម្មក្នុងការតម្រង់ទិសដៅ និងត្រួតពិនិត្យ ដំណើរប្រព្រឹត្តទៅរបស់ ប.ជ.អ.។ ក្នុងក្របខ័ណ្ឌនៃបេសកកម្មនេះ ក្រុមប្រឹក្សាភិបាលត្រូវអនុវត្តភារកិច្ច ដូចខាងក្រោម៖

  1. ពិនិត្យ និងសម្រេចលើគម្រោងផែនការអភិវឌ្ឍន៍នៃ ប.ជ.អ. ស្របតាមទិសដៅកំណត់របស់រាជរដ្ឋាភិបាល
  2. ពិនិត្យ និងសម្រេចលើគម្រោថវិកាប្រចាំឆ្នាំរបស់ ប.ជ.អ.
  3. ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីការគ្រប់គ្រង និងគណនីហិរញ្ញវត្ថុប្រចាំឆ្នាំ
  4. ពិនិត្យ និងសម្រេចលើចំណូលចំណាយប្រចាំឆ្នាំ ព្រមទាំងទុនក្នុងថវិកាប្រចាំឆ្នាំរបស់ ប.ជ.អ.
  5. ពិនិត្យ និងសម្រេចរៀបចំរចនាសម្ព័ន្ធ និងភារកិច្ចរបស់អង្គភាពចំណុះ ប.ជ.អ.
  6. ពិនិត្យ និងកំណត់លើបែបបទនៃការជ្រើសរើស ការដំឡើងឋានន្តរសក្តិឬផ្តល់លាភការ ដោយមិនប៉ះពាល់ ដល់បទប្បញ្ញត្តិនៃច្បាប់ ឬបទបញ្ជាពាក់ព័ន្ធដល់ប្រយោជន៍បុគ្គលិករបស់គ្រឹះស្ថាន
  7. ពិនិត្យ និងលើសសេចក្តីស្នើក្នុងការកំណត់អត្រាភាគទាន ការបន្ថែមរបបតាវកាលិក នៃរបបសន្តិសុខសង្គម និងតាវកាលិកផ្សេងៗទៀតសម្រាប់អតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនតាមរយៈរដ្ឋមន្ត្រីក្រសួង អាណាព្យាបាល ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច
  8. កែសម្រួលបទបញ្ជាផ្ទៃក្នុង ប.ជ.អ. ដោយមានការយល់ព្រមពីប្រធានស្ថាប័ន ឬក្រសួង អាណាព្យាបាលទាំងពីរ
  9. សម្រេចចំនួនក្របខ័ណ្ឌនៃបុគ្គលិកដែលអនុញ្ញាតសម្រាប់ ប.ជ.អ.
  10. សម្រេចអំពីកិច្ចសន្យាស្តីពីលទ្ធកម្មនៃ ប.ជ.អ.
  11. កំណត់កម្មវិធី និងផែនការវិនិយោគនៃ ប.ជ.អ.
  12. វាយតម្លៃលើលទ្ធផលការងារនៃ ប.ជ.អ. និងលើកវិធានការកែលម្អផែនការអនុវត្ត
  13. សិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍបច្ចេកទេសគ្របគ្រង និងរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ឱ្យបានសមស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច។

២. សមាសភាពក្រុមប្រឹក្សាភិបាល

 

ក្រុមប្រឹក្សាភិបាល នៃ ប.ជ.អ. មានសមាជិក៩ (ប្រាំបួន) រូប ដែលមានសមាសភាពដូចតទៅ៖

  1. តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា     ប្រធាន
  2. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                                   សមាជិក
  3. តំណាងទីស្តីការគណៈរដ្ឋមន្ត្រី                                              សមាជិក
  4. តំណាងក្រសួងមហាផ្ទៃ                                                       សមាជិក
  5. តំណាងក្រសួងការពារជាតិ                                               សមាជិក
  6. តំណាងក្រសួងសុខាភិបាល                                                 សមាជិក
  7. តំណាងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ                       សមាជិក
  8. នាយក ប.ជ.អ.                                                                   សមាជិក
  9. តំណាងបុគ្គលិក ប.ជ.អ.                                                      សមាជិក

 

 

 

បណ្ណាល័យរូបភាព

ចំនួនអ្នកទស្សនា

58703
ថ្ងៃនេះថ្ងៃនេះ28
ម្សិលមិញម្សិលមិញ47
សប្តាហ៏នេះសប្តាហ៏នេះ10
ខែនេះខែនេះ1273
ចាប់ពីដំបូងចាប់ពីដំបូង58703