មតិលោកនាយកបេឡាជាតិអតីតយុទ្ធជន
យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៧៤ ដែលចែងថា រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារ យុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។
ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិ បាល មុំទី៤ ដែលចែងថា {រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការជួយឧបត្ថម្ភឱ្យបានដិតដល់ចំពោះជនពិការ និងគ្រួសារ យុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។ ព្រមជាមួយនេះ រាជរដ្ឋាភិបាលបន្តជួយគាំទ្រដល់យោធិន មន្ត្រី រាជការចូលនិវត្តន៍ តាមរយៈប្រព័ន្ធសោធននិវត្តន៍មួយដែលមានវិសាលភាពទូលំទូលាយដោយបន្តអនុវត្តបេឡាជាតិ សន្តិសុខសង្គម} ។
ប្រព័ន្ធសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជននៅកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៧៥ គឺមានស្ថាប័នបេឡាសោធនទាហានដែលត្រូវបង្កើតឡើងដោយព្រះរាជក្រមលេខ ៣៧៩ ន.ស ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៦០ ។
ការបង្កើតបេឡាជាតិអតីតយុទ្ធជន គឺជាយុទ្ធសាស្រ្តនៃការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តរបប គោលនយោបាយដែលធានាបាននូវផលប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ឆ្លើយតប ទៅនឹងគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ។
បេឡាជាតិអតីតយុទ្ធជនមានមូលដ្ឋានច្បាប់សម្រាប់អនុវត្តជាច្រើន ។
អត្ថបទដែលមានអ្នកទស្សនាច្រើន
ចំនួនអ្នកទស្សនា
![]() | ថ្ងៃនេះ | 46 |
![]() | ម្សិលមិញ | 34 |
![]() | សប្តាហ៏នេះ | 106 |
![]() | ខែនេះ | 735 |
![]() | ចាប់ពីដំបូង | 70924 |