http://nfv.gov.kh/modules/mod_image_show_gk4/cache/2018.january.09.01.2018.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.29.12.2017.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.26168571_1815201645217138_834512519255715485_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.photo_2017-12-27_11-16-29gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.October.2gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.cover2017.8 - Copygk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.18.12.2017.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.29-11-2017.24068241_1773437332726903_5397418622119295301_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.26.09.2017.5gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.24068121_1769982719739031_2559684539543226164_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.23.8.2017tai.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.24.8.2017thai.5.1gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/b7gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/banners.b8gk-is-92.jpglink
«
»
Loading…

មតិនាយកបេឡាជាតិអតីតយុទ្ធជន

អំពីអង្គប្រតិបត្តិនៃ ប.ជ.អ.

 

១. អំពីភារកិច្ច

 

បេឡាជាតិអតីតយុទ្ធជន ជានីតិបុគ្គល មានស្វ័យភាពហិរញ្ញវត្ថុ និងមានទីស្នាក់ការកណ្តាលនៅ រាជធានីភ្នំពេញ។ ប.ជ.អ. មានភារកិច្ច៖

  1. ចាត់ចែង និងគ្រប់គ្រងរបបសន្តិសុខសង្គមជូនអតីតយុទ្ធជន
  2. គ្រប់គ្រងមូលនិធិ ប.ជ.អ. តាមគោលការណ៍អភិបាលកិច្ចល្អ
  3. ត្រួតពិនិត្យ និងវាយតម្លៃលើការចំណាយតាវកាលិក
  4. ស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ប.ជ.អ.
  5. សិក្សាស្រាវជ្រាវ និងធ្វើផែនការដើម្បីអភិវឌ្ឍបច្ចេកទេសគ្រប់គ្រង និងរបបសន្តិសុខសង្គម ឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច
  6. គ្រប់គ្រង និងចាត់ចែងថវិកាដែលទទួលពីរាជរដ្ឋាភិបាល សប្បុរសជន ដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិនានា ផល់ចំណេញពីការវិនិយោគ អាជីវកម្មស្របច្បាប់ និងពីប្រភពផ្សេងៗទៀត
  7. ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិនៃ ប.ជ.អ.
  8. សម្របសម្រួល និងរៀបចំឱ្យមានសេវា ផ្នែកសុខាភិបាល និងសង្គមកិច្ច សម្រាប់ជាប្រយោជន៍ដល់ ប.ជ.អ.។

 

២. អំពីនាយក ប.ជ.អ.

ប.ជ.អ. គ្រប់គ្រងដោយនាយកមួយរូប ដែលត្រូវតែងតាំងដោយអនុក្រឹត្យតាមសេចក្តីស្នើរបស់ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នាយក ប.ជ.អ. មានតួនាទីជានាយកប្រតិបត្តិ។ នាយក ប.ជ.អ. មានភារកិច្ចដូចខាងក្រោម៖ 

  1. រៀបចំការប្រជុំរបស់ក្រុមប្រឹក្សាភិបាល
  2. ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងដាក់ឱ្យដំណើរការនូវគោលនយោបាយ ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
  3. រៀបចំថវិកាប្រចាំឆ្នាំសម្រាប់ ប.ជ.អ. ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេច
  4. ធ្វើរបាយការណ៍ការងារគ្រប់គ្រង ត្រួតពិនិត្យលើគណនីហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់ឯកសារទាំងនេះជូនក្រុមប្រឹក្សាភិបាលពិនិត្យ
  5. ធ្វើការបញ្ជាក់ក្នុងករណីចាំបាច់ លើភារកិច្ចរបស់បណ្តាការិយាល័យ និងអង្គភាពក្រោមឱវាទ
  6. បំពេញមុខតំណែងរបស់ ប.ជ.អ. ក្នុងការកម្រិតក្របខ័ណ្ឌចំនួនបុគ្គលិកដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ព្រមទាំងគោរពវិធានស្តីពីការគ្រប់គ្រងបុគ្គលិក
  7. បំពេញតួនាទីតាមឋានានុក្រម ចំពោះបុគ្គលិកទាំងអស់របស់ ប.ជ.អ. ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ស្តីពីការបែងចែកសិទ្ធិអំណាច និងតាមបទបញ្ជាផ្ទៃក្នុង ព្រមទាំងបទប្បញ្ញត្តិដទៃទៀត
  8. នាយក ប.ជ.អ. ជាតំណាងរបស់ ប.ជ.អ. ក្នុងទំនាក់ទំនងជាមួយតតិយជន។ 

 

៣. អំពីបុគ្គលិករបស់ ប.ជ.អ. 

បុគ្គលិកអចិន្ត្រៃយ៍របស់ ប.ជ.អ. មានមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬមកពីក្រសួង ស្ថាប័នរដ្ឋដទៃទៀត។ មន្ត្រីទាំងនេះ ត្រូវបានទទួលបន្តនូវក្របខ័ណ្ឌ ប្រាក់បៀវត្ស និងប្រាក់កម្រៃផ្សេងៗដែលបានកំណត់ ដោយមុខងារសាធារណៈពីអង្គភាពដើមរបស់ខ្លួន។

 

ប.ជ.អ. អាចជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា។ បុគ្គលិកទាំងនោះត្រូវស្ថិតក្រោមបទប្បញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុង និងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ស្របតាមច្បាប់ស្តីពីការងារ។

 

បុគ្គលិក ប.ជ.អ. ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង នៃបទបញ្ជាស្តីពីការគ្រប់គ្រងបុគ្គលិក ដែលបានសម្រេចដោយក្រុមប្រឹក្សាភិបាល។ ចំពោះមន្ត្រីមុខងារសាធារណៈ បទបញ្ជានេះ មិនត្រូវផ្ទុយពីបទប្បញ្ញត្តិទាំងឡាយនៃច្បាប់ និងអត្ថបទពាក់ព័ន្ធដទៃទៀតរបស់មន្ត្រីរាជការឡើយ។

បណ្ណាល័យរូបភាព

ចំនួនអ្នកទស្សនា

61245
ថ្ងៃនេះថ្ងៃនេះ27
ម្សិលមិញម្សិលមិញ59
សប្តាហ៏នេះសប្តាហ៏នេះ72
ខែនេះខែនេះ816
ចាប់ពីដំបូងចាប់ពីដំបូង61245