http://nfv.gov.kh/modules/mod_image_show_gk4/cache/2018.january.09.01.2018.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.29.12.2017.covergk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.26168571_1815201645217138_834512519255715485_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.photo_2017-12-27_11-16-29gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.October.2gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.cover2017.8 - Copygk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.December.18.12.2017.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.29-11-2017.24068241_1773437332726903_5397418622119295301_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.September.26.09.2017.5gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.November.24068121_1769982719739031_2559684539543226164_ngk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.23.8.2017tai.6gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/2017.August-2017.24.8.2017thai.5.1gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/b7gk-is-92.jpglink
http://nfv.gov.kh/modules/mod_image_show_gk4/cache/banners.b8gk-is-92.jpglink
«
»
Loading…

មតិនាយកបេឡាជាតិអតីតយុទ្ធជន

អំពីស្ថាប័ន

-  សាវតា

របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជនត្រូវបានបង្កើតឡើងនៅក្នុងទសវត្សទី៦០ ដែលមានឈ្មោះថា បេឡាសោធនទាហាន ដោយព្រះរាជក្រមលេខ៣៧៩ នស ចុះថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ១៩៦០ ហើយច្បាប់នេះ ត្រូវបានធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៅក្នុងឆ្នាំ១៩៦៥ ដោយព្រះរាជក្រមលេខ២៥៣ បរ.ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦៥។ នៅក្នុងសម័យកាលនោះ ប្រភពធនធានសម្រាប់ទ្រទ្រង់ដំណើរការបេឡាសោធន ទាហានបានមកពី ៖

         - ប្រាក់កាត់ទុកចំនួន៦% លើចំនួនបៀវត្សទាហាន

         - វិភាគទានថវិការបស់រាជរដ្ឋាភិបាលចំនួន១៤% លើបៀវត្សប្រចាំបណ្តាសក្តិ

         - ការប្រាក់ដែលបេឡាចងការ

         - អំណោយ និងអច្ច័យ្យទាន។

ចំពោះបេឡាសោធនទាហាននាពេលនោះមិនបានគ្របដណ្តប់លើតាវកាលិករបបសន្តិសុខសង្គមទូលំទូលាយ ដូចបច្ចុប្បន្ននេះទេការផ្តល់នៅពេលនោះគឺផ្តោតតែលើសោធននិវត្តន៍តែមួយមុខ ប៉ុណ្ណោះ។ បេឡាសោធនទាហាន ត្រូវបានបាត់បង់នៅសម័យ ប៉ុល ពត។ លុះមកដល់ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលនាពេលនោះ បានរៀបចំជាបណ្តើរៗឱ្យមាន របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ដែលគ្របដណ្តប់លើតាវកាលិកច្រើន ប្រភេទដូចជា ៖ការចូលនិវត្តន៍ ការបាត់បង់សមត្ថភាពការងារ មាតុភាព អាពាហ៍ពិពាហ៍គ្រាដំបូង ពលី មរណៈ ពិការភាព ជំងឺ និងអ្នកនៅក្នុងបន្ទុកចំពោះប្រភពធនធានសម្រាប់ទ្រទ្រង់ដំណើរការរបបសន្តិសុខសង្គម គឺទទួល បានការផ្គត់ផ្គង់ទាំងស្រុងដោយថវិកាជាតិចំពោះរបបឧបត្ថម្ភជូនមុខសញ្ញានេះទៀតសោត គឺមានការប្រែប្រួល ដោយអាស្រ័យទៅលើវឌ្ឍនភាពនៃសេដ្ឋកិច្ច និងសង្គម។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបនៃក្រសួងដែលគ្រប់គ្រង របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ៖  

      - ក្រសួងយុទ្ធជនពិការ សង្គមកិច្ច ចាប់ពីខែតុលា ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩២

      - ក្រសួងការងារ សង្គមកិច្ច ពីឆ្នាំ១៩៩២ ដល់ខែកក្កដា ឆ្នាំ១៩៩៣

      - ក្រសួងអតីតយុទ្ធជន ពីខែសីហា ឆ្នាំ១៩៩៣ ដល់ខែតុលា ឆ្នាំ១៩៩៣

      - ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ពីខែវិច្ឆិកា ឆ្នាំ១៩៩៣ ដល់ខែវិច្ឆិកា ឆ្នាំ១៩៩៨

      - ក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ពីខែធ្នូ ឆ្នាំ១៩៩៨ ដល់ខែកក្កដា ឆ្នាំ២០០៤

      - ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពីខែសីហា ឆ្នាំ២០០៤ ដល់ឆ្នាំ២០១០

      - បេឡាជាតិអតីតយុទ្ធជនពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន

ចំពោះក្រសួងដែលគ្រប់គ្រងរបបសន្តិសុខសង្គមដូចបានរៀបរាប់ខាងលើនេះ គឺគ្របដណ្តប់តែលើអតីតយុទ្ធជន ដែលជាយោធិននៃកងយោធពលខេមរភូមិន្ទនិងគ្រួសារអតីតយុទ្ធជនតែប៉ុណ្ណោះ។ ដោយឡែករបបសន្តិសុខ សង្គមមន្ត្រីនគរបាលជាតិ ទើបតែធ្វើសមាហរណកម្មទាំងស្រុងមកនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិ អតីតយុទ្ធជននៅឆ្នាំ២០១០ ដែលពីមុនមករបបសោធនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។ 

- ការបង្កើតបេឡាជាតិអតីតយុទ្ធជន

ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ រាជរដ្ឋាភិបាលបានបង្កើត បេឡាជាតិអតីតយុទ្ធជនតាមរយៈអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្របតាម ខ្លឹមសារនៃព្រះរាជក្រឹត្យលេខ នស/រកត/០៧១០/៥៩៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ស្តីពីរបបសន្តិសុខ សង្គមសម្រាប់អតីតយុទ្ធជន។បេឡាជាតិអតីតយុទ្ធជន សរសេរកាត់ថា ប.ជ.អ. គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ដាក់ឱ្យដំណើរការគ្រប់គ្រង និងធានាការបើកផ្តល់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជននៃកងយោធពល ខេមរភូមិន្ទ អតីតយុទ្ធជននៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ អតីតយុទ្ធជននៃក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល បុគ្គលិក ជាប់កិច្ចសន្យា កងជីវពល កងសេនាជន និងប្រជាពលរដ្ឋដែលបានចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធ ដើម្បីប្រទេសជាតិ និងគ្រួសារអតីតយុទ្ធជន។ ប.ជ.អ. ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

- ទស្សនៈវិស័យ

បេឡាជាតិអតីតយុទ្ធជនមានទស្សនវិស័យ ផ្តោតជាសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និង គ្រួសាររបស់ពួកគាត់ទាំងស្មារតី និងសម្ភារៈ ឱ្យល្អប្រសើរ និងមានស្ថេរភាពស្របតាមវឌ្ឍនភាពនៃសេដ្ឋកិច្ច-សង្គម ។

- បេសកកម្ម

  1. អនុវត្តគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលសម្រាប់អតីតយុទ្ធជន
  2. អនុវត្តយុទ្ធសាស្ត្រជាតិកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ
  3. ពង្រឹងនូវសំណាញ់សុវត្ថិភាពសង្គមសម្រាប់អតីតយុទ្ធជន
  4. គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពក្នុងការបើករបបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ
  5. បង្កើនភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ បណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក លើវិស័យរបបសន្តិសុខសង្គម
  6. រៀបចំបទដ្ឋានគតិយុត្តិដើម្បីពង្រីក និងពង្រឹងគុណភាពនៃតាវកាលិករបបសន្តិសុខសង្គមជូនអតីតយុទ្ធជន ឱ្យកាន់តែទូលំទូលាយ
  7. រៀបចំបទដ្ឋានគតិយុត្តិកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់ ប.ជ.អ.

- គុណតម្លៃ

  1. សាមគ្គីភាព
  2. សហប្រតិបត្តិការ
  3. ប្រសិទ្ធភាព
  4. តម្លាភាព
  5. ការទទួលខុសត្រូវ

បណ្ណាល័យរូបភាព

ចំនួនអ្នកទស្សនា

61246
ថ្ងៃនេះថ្ងៃនេះ28
ម្សិលមិញម្សិលមិញ59
សប្តាហ៏នេះសប្តាហ៏នេះ73
ខែនេះខែនេះ817
ចាប់ពីដំបូងចាប់ពីដំបូង61246